(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលប្រជុំនៃអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថក្នុងរយៈពេល៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ខេត្ត នាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ៕