(ព្រៃវែង)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានបើកកិច្ចប្រជុំកិច្ចប្រជុំ ស្ដីពីការបូកសរុបលទ្ធផលសកម្មភាពការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ស្ថិតក្រោមអធិបតីភាព លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីអនុប្រធានអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ២០នាក់ ស្ត្រី៦នាក់។
លោក សួន សុម៉ាលីន បានផ្ដាំផ្ញើសួរសុខពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពី សំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៤ចំណុច ដូចខាងក្រោម៖
១- មតិសំណេះសំណាល និងបើកកិច្ចប្រជុំ
២- រាយការណ៍លទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣
៣- មតិចូលរួមរបស់សមាជិក សមាជិកា និងបញ្ហាផ្សេងៗ
៤- មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ៕