(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ព្យាករណ៍ស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដោយបានបញ្ជាក់ថា ក្នុងរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងបរិមាណ ពីមធ្យមទៅច្រើននៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ខណៈដែលតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។
អ្វីដែលជាការកត់សំគាល់ក្រសួងធនធានទឹក បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន នៅបណ្តាខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ បន្ទាយមានជ័យ សៀមរាបនិងបាត់ដំបង អាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា និងបង្ករឲ្យមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕