(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ / រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៨កញ្ចប់ធំ និង១៨កញ្ចប់តូច មេតំហ្វេតាមីន (wy) ២គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប់២ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្ត ពោធិ៍សាត់ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តមណ្ឌលគីរី បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់៕