(ភ្នំពេញ)៖ យោងតាមគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន៣លើក (យប់១លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២នាក់ របួសធ្ងន់ចំនួន៣នាក់ និងរបួសស្រាលចំនួន២នាក់។
គ្រោះថ្នាក់ទាំង៣លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន៧គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ប្រជែង៣លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចំនួន៥នាក់។
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៩៧៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,២៥០គ្រឿង និងពិន័យសរុបចំនួន២,៧២៨គ្រឿង៕