(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ឧកញ៉ា តែ តាំងប៉ បានដឹកនាំប្រតិភូ

ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធាន ក្រុមហ៊ុន ខេមបូឌាន អេសអឹមអ៉ី ត្រេឌីង ម.ក និងជាប្រធាន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុន តូច និង មធ្យមនៅកម្ពុជា បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល ប្រមាណ២០រូបអញ្ជើញចូលរួម គោរពព្រះវិញ្ញាណក្ខន្ធ ខួបទី១២ នៃការយាងសោយព្រះទីវង្គត ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។

សូមថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិ ក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕