(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក យស់ ណាស៊ី ប្រធានក្រុមប្រិក្សាខេត្ត នៅព្រឹកថ្ងៃអង្គារ៍ទី១៥ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅក្នុងខេត្ត ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១២ឆ្នាំ នៅសួនច្បារបឹងតាកែវ។

នៅក្នុងឱកាសនោះលោក វ៉ី សំណាង សមាជិកក្រុមប្រិក្សាខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ បាននាំគ្នាស្មឹងស្មាត និងបានរៀបចំពិធីបៀបសាសនាដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរៈក្សត្រសម្ដេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានលះបង់ព្រះកាយពលគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជារាស្រ្តរបស់ព្រះអង្គ។

គួររំលឹកថា នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី១២ឆ្នាំមុន (១៥ តុលា ២០១២ - ១៥ តុលា ២០២៤) គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា៕