(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាលើកដំបូង ឆ្នាំសិក្សា២០២៤-២០២៥ បានសម្រេចផ្ដល់អាហារូបករណ៍ដោយមិនកំណត់ចំនួននិស្សិតឡើយ ក្នុងការសិក្សារយៈពេល៤ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ការផ្ដល់អាហាររូបករណ៍មានដូចតទៅ៖
១៖ សិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ
២៖ សិស្សនិទ្ទេស B ទទួលបានអាហារូបករណ៍ ៥០% សិក្សារយៈពេល៤ឆ្នាំ
៣៖ សិស្សនិទ្ទេស C ទទួលបានអាហារូបករណ៍ ៣០% សិក្សារយៈពេល៤ឆ្នាំ

សម្រាប់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ នឹងចូលរៀន៖
+ លើកទី១៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤
+ លើកទី២៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា សូមអញ្ជើញទាក់ទងមកតាម៖
-ទំព័រហ្វេសប៊ុក៖ រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodia ឬមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
-គេហទំព័រ៖ www.rac.gov.kh 
-អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677
តាមដានព័ត៌មានផ្សេងៗតាមរយៈ៖
RAC Facebook Page (https://www.facebook.com/rac.gov.kh) | RAC Website ៕