(ភ្នំពេញ)៖ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ។
តាមរយៈវីដេអូដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១ ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និង និរន្តរ ភាពការងារ គ.ស.ព.ស. បានដឹកនាំនិង សម្របសម្រួលរៀបចំសិក្ខាសាលានៅទូទាំងប្រទេសចំនួន២លើក រួចមកហើយ ដោយ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ នៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងមកពី៦២ក្រសួង-ស្ថាប័ន ទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖