(ភ្នំពេញ)៖ ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ លោក ហ៊ាន វណ្ណហន នៅយប់ថ្ងៃទី៥ ខែតុលានេះ បានចេញផ្សាយនូវរបាយការណ៍ ផ្លូវការនៃនាំចេញអង្កររយៈពេល ៩ខែឆ្នាំ២០១៩ ដោយក្នុង របាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៦ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន៣៦១៥០៥តោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។
ប៉ុន្តែបើគិតក្នុង ខែកញ្ញាកន្លងទៅការនាំចេញអង្កររបស់កម្ពុជា មានកំណើនរហូតជាង៥៣% ធៀបនឹងខែកញ្ញាឆ្នាំមុន។
បើតាមលោក ហ៊ាន វណ្ណហន ការធ្លាក់នៃការនាំចេញអង្កនេះ មិនកើតមានតែកម្ពុជាទេ។ លោកថា វៀតណាមដែលជាអ្នក នាំចេញ អង្ករលំដាប់ពិភពលោក ឬហៅថាជើងចាស់ នោះ៦ខែដើមឆ្នាំនេះ ការនាំចេញអង្កររបស់គេ តិចជាង៦ខែឆ្នាំមុន រហូត៣២%។
លោកបញ្ជាក់ថា ជារួមកម្ពុជាយើងមិនអន់ទេ ដែលនេះបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាង សកម្មពីវិស័យឯកជននៅកម្ពុជា។
សូមជម្រាបថា កាលពីឆ្នាំ២០១៥ កម្ពុជានាំចេញអង្ករបានប្រមាណ៥៤មឺុនតោន៕