(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ភាពរីកចម្រើននៃទំនាក់ទំនងរវាងខ្មែរកណ្ដាល និងខ្មែរក្រោម បានធ្វើឱ្យខ្មែរគ្រប់ទីកន្លែងទទួលបានភាពកក់ក្ដៅ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ជុំវិញប្រធានបទ «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរក្រោម មានតម្លៃ និងសារសំខាន់យ៉ាងណាសម្រាប់ពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា?
លោកបណ្ឌិត បានបន្ថែមថា នៅពេលដែលប្រទេសកម្ពុជា និងវៀតណាម មានទំនាស់ជាមួយគ្នា ធ្វើឱ្យខ្មែរកណ្ដាក និងខ្មែរកម្ពុជាក្រោម ពិបាកនៅក្នុងការធ្វើទំនាក់ទំនងគ្នាខ្លាំងណាស់ មិនមែនមានន័យថារដ្ឋាភិបាល ឬខ្មែរកណ្ដាលទុកឱ្យខ្មែរក្រោមរស់នៅឯកកោរនោះទេ ពោលគឺត្រូវការមើលកាលៈទេសៈ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖