(ភ្នំពេញ)៖ បើទោះជាអង្គកឋិនទាន គ្រាន់តែជាពិធីសាសនាមួយក៏ពិតមែន ប៉ុន្តែបើសិនជាមិនមានការអំណោយផល និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងវៀតណាមទេ ក៏មិនមាន ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដង្ហែ «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម» នោះដែរ។ នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ដែលបានលើកឡើងនៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បន្ថែមពីនេះការដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ពីសំណាក់ថ្នាក់ដឹកនាំសំខាន់នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ខាងមុខនេះ ក៏ជាការលើកទឹកចិត្តដល់បងប្អូនខ្មែរនៅកម្ពុជាក្រោម ដែលខិតខំប្រឹងប្រែងព្យាយាមរក្សា និងមិនបោះបង់នូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរយើងឱ្យនៅរស់រានមានជីវិតដល់បច្ចុប្បន្ន។ ខណៈបច្ច័យដែលទទួលបានពីអង្គកឋិនទាននេះ ក៏អាចជាផ្នែកមួយជួយឱ្យបងប្អូនខ្មែរក្រោម វត្តខ្មែរកម្ពុជាក្រោម យកទៅប្រើប្រាស់អភិរក្សវប្បធម៌ ប្រពៃណីរបស់ខ្មែរ នៅទីនោះបន្តទៀត។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖