(ភ្នំពេញ)៖ ការសម្រេចដង្ហែ «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម» ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសកម្ពុជា គឺជាការបង្ហាញពីភាពសុខស្រួលគ្នារវាងទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសទេសទាំងនេះ។ នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ នៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ក្រៅពីបង្ហាញពីទំនាក់ទំនងល្អប្រសើររវាងប្រទេសជិតខាងទាំង២ អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម នេះ ក៏បានបង្ហាញពីផ្នែកមួយនៃការខំប្រឹងប្រែងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់ខ្មែរ ពីសំណាក់បងប្អូនខ្មែរនៅកម្ពុជាក្រោម បើទោះបីជាត្រូវបានគ្រប់គ្រងដោយវៀតណាម អស់រយៈពេលជាយូរមកហើយក្ដី។ ការណ៍នេះជារឿងសំខាន់ខ្លាំងណាស់ ក្នុងការបង្ហាញទៅកាន់អន្តរជាតិឱ្យស្គាល់ពីខ្មែរកម្ពុជាក្រោម ហើយជាជនជាតិដើម នៅក្នុងទឹកដីភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្នេះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖