(ព្រៃវែង)៖ កម្លាំងជំនាញមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចរង្វង់មូលក្បាលស្ពានអ្នកលឿងត្រើយខាងកើត ភូមិ១ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៌ ព្រមទាំងដកហូតបានថ្នាំញៀន ៤កញ្ចប់។

លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ សុង  អាយុ២៥ឆ្នាំ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី២-ឈ្មោះ ឃុន ប៉ ភេទស្រី នៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ។

លោកឧត្តមសេនីយ៍ បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌ស ៤កញ្ចប់ ទូរស័ព្ទដៃ ៤គ្រឿង កន្ទោងសម្រាប់ជក់ថ្នាំ៧ ដែកកេះ២ និងកន្ដ្រៃ១។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការ តាមផ្លូវច្បាប់៕