(ភ្នំពេញ)៖ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលមិនធ្លាប់មានកន្លងមក ដែលមានថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ចូលរួមដដង្ហែកឋិន ទៅកាន់វត្តខ្មែរ នៅកម្ពុជាក្រោម។
ការបញ្ជាក់បែបនេះ របស់លោកបណ្ឌិត ឈត ប៊ុនថង ធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ តើ «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរក្រោម មានតម្លៃ និងសារសំខាន់យ៉ាងណាសម្រាប់ពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា?
ជាករណីប្រត្តិសាស្រ្តមិនធ្លាប់មានឡើយ ការចូលរួមរបស់ថ្នាក់ដឹកនាំសំខាន់ៗ ដង្ហែកឋិនទៅកាន់វត្តខ្មែរ នៅកម្ពុជាក្រោម បើទោះជានាពេលកន្លងមក ក៏មានដែរការដង្ហែកឋិនរបស់ប្រជាពលរដ្ឋខ្មែរ ទៅវត្តខ្មែរនៅកម្ពុជាក្រោម ប៉ុន្តែមិនដែលមានការរៀបចំលក្ខណៈទ្រង់ទ្រាយធំ និងមានថ្នាក់ដឹកនាំសំខាន់ៗទៅវត្តនៅកម្ពុជាក្រោម ដែលជាផ្នែកខាងត្បូងនៃប្រទេសវៀតណាមឡើយ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖