(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចស្តីពីការផ្ទេរនិងចាត់តាំងសមាសភាពអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងខេត្តស្វាយរៀង ដោយបានសម្រេចចាត់តាំងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ចជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម៕