(ភ្នំពេញ)៖ បុរសលក់កាហ្វេម្នាក់ ក្រោយចូលអុកឡុកនៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់ផ្សារដើមថ្កូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ។
មន្ដ្រីនគរបាលបានឲ្យដឹងថា បុរសដែលបានឃាត់ខ្លួននេះ ឈ្មោះ សុខ សុផល អាយុ ៤៥ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះជួលលេខ៣៨ ផ្លូវលេខ៤៨៨ ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារដើមថ្កូវ បានចូលទៅអុកឡុក ការិយាល័យចុះឈ្មោះបោះឆ្នោត ដោយមានស្ថានភាពស្រវឹងជោគជាំ។
ក្រោយពេលឃាត់ខ្លួន បុរសបង្កត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីចាត់ការបន្ដ៕