(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ដែលមានវ័យជរា (៨៦ឆ្នាំ) ហើយមានជម្ងឺធ្ងន់ធ្ងរ កំពុងស្ថិតក្រោមការពិនិត្យ ព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីក្រុម គ្រូពេទ្យជំនាញ នៅបន្ទប់ប្រពោធនកម្ម (សង្គ្រោះបន្ទាន់) នៃអាគារមជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ មន្ទីរពេទ្យកាល់ម៉ែត្រ៕