(សៀមរាប)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិធីជប់លៀងអាហារពេលល្ងាច​ (Gala Dinner) ជូនប្រតិភូអន្តរជាតិ ដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ សម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

ប្រតិភូអន្តរជាតិដែលចូលរួមក្នុងពិធីជប់លៀងអាហារពេលល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នោះ រួមមាន លោក ដាវីដ អាល់មៀរ៉ូល (David L. Almirol, Jr.) អនុរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណរដ្ឋហ្វីលីពីន អនុប្រធាន និងសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងសាស្រ្តាចារ្យ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុនអន្តរជាតិ ដូចជា ក្រុមហ៊ុន Microsoft ក្រុមហ៊ុន AWS ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Huawei ដែលសុទ្ធតែមានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ សម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល៕