(ភ្នំពេញ)៖ ខណៈជំងឺគ្រុនឈាមកំពុងមានការកើនឡើងជាលក្ខណៈប្រមូលផ្ដុំតូចៗតាមភូមិដ្ឋានប្រជាពលរដ្ឋ ក្រសួងសុខាភិបាលក៏បានចេញលិខិតជម្រាបជូនលោក លោកស្រីជាអភិបាលរាជធានី-ខេត្តទាំង២៥ ពង្រឹងបន្ថែមលើការចូលរួមអនុវត្តវិធានការបង្ការ និងកាត់បន្ថយជំងឺគ្រុនឈាមនៅទូទាំងប្រទេសកម្ពុជា។

ការចេញលិខិតជម្រាបជូននេះ ដោយសារក្រសួងសុខាភិបាលមើលឃើញថា តាមរយៈប្រព័ន្ធតាមដានជំងឺគ្រុនឈាម ការចម្លងជំងឺគ្រុនឈាមមានការថយចុះជាទូទៅ ក៏ប៉ុន្តែមានការកើនឡើងខ្លះៗជាលក្ខណៈប្រមូលផ្ដុំតូចៗនៅតាមភូមិ ឃុំ ឬស្រុកមួយចំនួន ដែលទាមទារឱ្យមានការតាមដានជាប្រចាំ និងធ្វើបុរេសកម្មក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា។ ក្នុងលិខិតដដែល ក្រសួងសុខាភិបាលបានណែនាំនូវវិធានការចម្បងៗ៨ចំណុច ដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាលរាជធានី-ខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងក្នុងលិខិតរបស់ក្រសួងសុខាភិបាល៖