(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាចំពោះអ្នកមិនចេះអក្សរហើយចង់ប្រឡងយកប័ណ្ណបើកបរសម្រាប់រថយន្តធំៗនោះក្រសួងសាធារណការនិងដឹកញ្ជូននឹងរៀបចំឲ្យមានការប្រឡងដោយប្រើជាសម្លេងក្នុងការឆ្លើយសំណួរនៅពេលប្រឡង។
អគ្គនាយក នៃអគ្គនាយក ដ្ឋាន ដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណៈការ និងដឹកជ ញ្ជូនលោក ឈួន វ៉ន់ បានឲ្យដឹងនៅថ្ងៃទី ១១ខែតុលាឆ្នាំ២០២៤នៅទីស្តីកាក្រសួងថា មួយ រយៈពេលនេះឃើញសកម្មភាពអ្្នកបើកបររថយន្តធំៗមានភាពល្អប្រសើរគួរ ជាកត់សម្គាល់ ប៉ុន្តែ ខ្ញុំឃើញថាការប្រឡងយកប័ណ្ណបើកបរស ម្រាប់រថយន្តធំៗឃើញថាដៃចង្កូតមានភាពល្អប្រសើរ តែទ្រឹស្តីវិញពិបាក។ លោកអគ្គនាយកបានបញ្ជាក់ថា៖ «ពីមុនខ្ញុំឃើញថាឱពុកគាត់ចេះបើកបរហើយបង្រៀ នកូនដែលជិះជា មួយគ្នាឲ្យកាន់ដៃចង្កូត ប៉ុន្តែចំពោះអក្សគាត់ពិបាក ហើយឡានធំគាត់ត្រូវរៀន ចេះអក្ស ពេលអីញ្ចឹងទៅគាត់ពិបាកប្រឡងទ្រឹស្តីមែនទែនគាត់ពូកែខាងដៃចង្កូតមែន។ ប៉ុន្តែ យើងក្នុងនាមក្រសួងសា ធារណៈការ ដែលមានឯកឧត្តមរដ្ឋមន្ត្រីដឹកនាំគឺធ្វើ យ៉ាងណាឲ្យ មាន ជាសម្លេងដោយពន្យល់សម្រាប់បងប្អូនដែលមិនចេះអក្សងាយស្រួលក្នុងការប្រឡងយកប័ណ្ណបើកបរសម្រាប់ឡានធំ។សម្រាប់ប្រឡងម៉ូតូមិនទាន់បានធ្វើនោះទេ»។
ជាមួយគ្នានោះដែរលោកអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានបញ្ជាក់ថាអ្នករត់ម៉ូតូកង់បី និង រថយន្តធំៗដែលបានទទួលចូលរៀនវគ្គបណ្តុះបណ្តាលនិងទទួលបាន ប ណ្ណបើកបររួចមកឃើញថាការបើកបរមានការគោរពច្បាប់ចរាចរណ៍ល្អប្រសើរជាងមុន ហើយ ការរិះគន់ពីសំណាក់សាធារណជនដែលធ្វើដំណើរតាមផ្លូវក៏ត្រូវ បានកាត់បន្ថយច្រើនផងដែរ។លោកឈួន វ៉ន់ បានបន្ថែមថាអ្នកបើកបរ ម៉ូតូកង់បីកន្លងមកក៏មាន ការលើក ឡើងពីការ បង្កភាពលំបាកលើដងផ្លូវប៉ុន្តែក្រោយការបណ្តុះ បណ្តាលនេះទៅគេសង្ឃឹម ជឿជាក់ថានឹង អាច ជួយបញ្ចប់ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។អ្នករត់កង់បីត្រូវធ្វើយ៉ាងម៉េចគោរពច្បាប់ចរាចរណ៍។
លោកអគ្គនាយកបានបន្តថាក្រៅពីនេះបន្ទាប់ពីក្រសួងបើកវគ្គបណ្តុះបណ្តាលអ្នកកបើកបររថយន្តធន់ធំៗកន្លងមកឃើញថាការបើកបរល្អប្រសើរជាងមុន ដោយក្នុងនេះគោរពច្បាប់ និង សង្ឃឹមជឿជាក់អ្នកដឹក ជញ្ជូនដទៃទៀតនឹងគោរពច្បាប់ចរាចរណ៍នេះដូចគ្នាសំដៅ ធ្វើយ៉ាង ណាឱ្យមានសុវត្តិភាពនឹងសណ្តាប់ធា្នប់លើដងផ្លូវ។លោកអគ្គនាយកបានបញ្ជាក់៖ «បើមានបងប្អូនអ្នករត់ម៉ូតូកង់បី ចង់ចូលរៀនវគ្គបណ្តុះប ណ្តាល ក្រសួងនឹងរៀ បចំឱ្យពួកគាត់បន្តទៀត ដោយក្នុងនេះមិនត្រឹមតែឱ្យចូលរៀនមិ នយកថ វិការ ហើយ នៅជួយសម្របសម្រួ លក្នុងការប្រឡងនិងធ្វើបណ្ណបើកបរឱ្យថែមទៀត»។
លោកបានបញ្ជាក់បន្ថែមថាសម្រាប់ក្រុមហ៊ុនដឹកជញ្ជូននៅថ្ងៃខាងមុខនេះលោកនឹងស្នើសុំឱ្យនាយកដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកវាយតម្លៃក្រុមហ៊ុនទាំងអស់ក្នុងករណីអនុវត្តិបានត្រឹមត្រូវតាមផ្លូវច្បាប់ នឹងចេញ បណ្ណសរសើរជូន។កន្លងមកយើងធ្វើសម្រាប់ក្រុមហ៊ុនធំៗ តែពេ លនេះយើងនឹងធ្វើសម្រាប់ក្រុមហ៊ុនកម្រិតដូចជាក្រុមហ៊ុនក្រេប(Grab)នេះជាដើម។សូមបញ្ជាក់ថា យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្តនេះ គឺជាការផ្តួចផ្តើមឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ដើម្បីលើក កម្ពស់ ការយល់ដឹងអំពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បច្ចេកទេសបើកបរយានយន្ត និងមាន សមត្ថភា ពគ្រប់គ្រាន់ដើម្បីប្រលងជាប់យកបណ្ណបើកបរម៉ូតូកង់បីឱ្យបានគ្រប់ៗគ្នា។
វគ្គបណ្តុះបណ្តាលនេះ មានចំនួន ១០វគ្គ និងមានអ្នកសិក្ខាកាមចូលរួមសរុបចំនួន ៨១១នាក់ ហើយបានរៀបចំប្រឡងយកបណ្ណបើកបរយានយន្តចំនួន ១១លើក ក្នុងនោះ អ្នកចូលរួមប្រឡងទ្រឹស្តីសរុបចំនួន ៣៤៧នាក់(ប្រឡងឡើងវិញ១២៦នាក់) ជាប់១១៥នាក់ ស្មើនឹង៣៤ភាគរយ ធ្លាក់១៩៧នាក់ ស្នើនឹង៥៧% និងអវត្តមាន ២៩នាក់ ស្នើនឹង៩ភាគរយ។ អ្នកប្រឡងដៃចង្កូតសរុបចំនួន ១៣៧នាក់ (ប្រឡងឡើងវិញ ២២នាក់) ជាប់១០៧ ស្នើនឹង៧៨ភាគរយ ធ្លាក់ ៣០នាក់ ស្មើ២២ភាគរយ៕