(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានសម្តែងការសោកស្តាយ ជុំវិញការទទួលព័ត៌មានមិនពិត អំពីស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន នេះបើយោងតាមលិខិតជាភាសាអង់គ្លេស និងបកប្រែជាភាសាខ្មែរ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
នៅក្នុងលិខិតនោះ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា «ជាការគួរឲ្យសោកស្តាយ យុទ្ធនាការបំភ្លៃព័ត៌មាននេះ បានបោកប្រាស់មនុស្សមួយចំនួន ដូចជាសមាជិកសភា Lowenthal ឲ្យជឿថា រដ្ឋាភិបាលរបស់ឯកឧត្តម បានសង្កត់សង្កិនប្រជាពលរដ្ឋរបស់ខ្លួន, ឯកឧត្តម និងខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ភាគច្រើនដែលមានការគិតគូរពេញលេញ ដែលនឹងបន្តបោះឆ្នោតជូនឯកឧត្តមសារជាថ្មី បានដឹងថា គ្មានអ្វីប្រសើរជាងការពិតនោះទេ។ ការដឹកនាំដ៏ឈ្លាសវៃ និងច្បាស់លាស់របស់ឯកឧត្តម មានសារៈសំខាន់ណាស់ចំពោះការដឹកនាំប្រជាជនកម្ពុជា ក្នុងអន្តរកាលពីរបបប្រល័យពូជសាសន៍ដ៏សែនរន្ធត់ក្នុងទស្សវត្ស៧០ មកកាន់សករាជថ្មី នៃវិបុលភាពខាងសេដ្ឋកិច្ច និងេសេរីភាពបុគ្គល»។
ព័ត៌មានលម្អិតសូមអានលិខិតទាំងស្រុងរបស់ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖