(សៀមរាប)៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ របស់អាជ្ញាជាតិអប្សរា ធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះនៅតំបន់រមណីយដ្ឋានអង្គរ ក្នុងគោលបំណងផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីអភិវឌ្ឍចំណេះដឹង ដល់និស្សិតឆ្នាំទី២ សិក្សាលើផ្នែក ជំនាញព្រៃឈើ និងជំនាញបរិស្ថាន នៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចំនួន១៧នាក់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិអប្សរា។

បទបង្ហាញនេះ និស្សិតនឹងអាចសិក្សាស្វែងយល់ ព្រមទាំងទទួលបានចំណេះដឹងបន្ថែមពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា ជុំវិញការគ្រប់គ្រងព្រៃឈើ និងជីវចម្រុះ។ ការគ្រប់គ្រងហានិភ័យដើមឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ស្ថានីយបណ្តុះកូនឈើ យុទ្ធនាការដាំ និងចែកចាយ។ ដោះលែងសត្វព្រៃនៅក្នុងរមណីយដ្ឋានអង្គរជាដើម៕