Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងារវិនិយោគសាងសងកំពង់ផែ នៅតំបន់ចុងឃ្នៀស

05-10-2016 14:02

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារអន្ដរក្រសួង នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយដើម្បី​ ត្រួតពិនិត្យលើការវិនិយោគសាងសងកំពងផែទេសចរណ៍ របស់ក្រុមហ៊ុន «ស៊ូ ជីង ផតអ៊ិនវេសមេន ខូ អិលធីឌី» នៅតំបន់ចុងឃ្នៀស ដែលបានធ្វើឡើងនៅសាលាខេត្តសៀមរាប​។

ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួច​ អង្គប្រជុំបានឯកភាពជាឯកច្ឆ័ន្ន ២ចំណុចគឺ ទី១-រដ្ឋបាលខេត្តនឹងហៅក្រុមហ៊ុន មកធ្វើការពិភ្សាគ្នានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដើម្បីរៀបចំឯកសារពាក់ព័ន្ធ ជាមួយផែនការអភិវឌ្ឍ ប្លង់មេ ផែនទី និងព៌ត័មានផ្សេងទៀត ដើម្បីសហការជាមួយ ក្រុមការងារអន្តរក្រសួង ចុះមកពិនិត្យ និងវាស់វែងជាក់ស្តែង​។ ទី២-រដ្ឋបាលខេត្ត នឹងហៅក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យវាស់វែង ទីតាំងជាក់ស្តែង ពិភាក្សា និងរៀបចំកិច្ចសន្យាជួលទីតាំងវិនិយោគ ព្រមទាំងឯកសារផ្សេងទៀត តាមបទបញ្ញាត្តិជាធរមាន នៅពេលវេលាសមស្របណាមួយ៕