(ភ្នំពេញ)៖ ខុនដូ អ័រគីដេ ឌឹ រ៉ូយ៉ាល់ នឹងលេចរូបរាងដ៏ល្អឥតខ្ចោះ នៅឆ្នាំ២០១៧ខាងមុខនេះ ជាមួយទុនសរុប៤០០លានដុល្លារ ស្ថិតលើទីតាំងល្អតាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា) ក្បែរសាលាអន្តរជាតិ NORTHBRIDGE មានទាំងផ្នែកផ្ទះអាជីវកម្ម Shop House, ផ្នែកផ្ទះវីឡាគ្រប់ប្រភេទយ៉ាងស្រស់ប្រណិត ជាមួយគុណភាពសំណង់ដ៏រឹងមាំ ល្អប្រណិតគ្មានពីរសម្រាប់លោកអ្នក។
លោកស្រី ខៀវ សរស៊ីលៀប នាយកាប្រតិបត្ដិទូទៅ នៃក្រុមហ៊ុនអ័រគីដេវីឡា បានថ្លែងក្នុងពិធីបើកសម្ពោធការិយាល័យលក់របស់ខ្លួន នៅថ្ងៃទី០៥តុលានេះថា ជាមួយនឹងការគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ អ័រគីដេ ឌឹ រ៉ូយ៉ាល់ ដែលជាគម្រោងខុនដូប្រណិត លំដាប់ខ្ពស់មួយក្នុងរាជធានីភ្នំពេញ យើងបានបើកសម្ពោធការិយាល័យលក់ហើយ ដើម្បីផ្តល់ព័ត៌មានជូនអតិថិជន កាន់តែលម្អិតបន្ថែមទៀត បន្ទាប់ពីការទទួលគាំទ្រខ្ពស់ ពីសំណាក់អតិថិជនទាំងនៅក្នុងស្រុក និងក្រៅស្រុក។
លោកស្រីបន្ដថា ក្នុងការិយាល័យលក់នេះ អតិថិជនអាចមើលឃើញនូវគំរូអាគារ 3D នៃគម្រោងខុនដូ អ័រគីដេ ឌឹ រ៉ូយ៉ាល់ ដែលគម្រោងនេះមានទីធ្លាសួនច្បារ រហូតដល់បីហិកតា អាងទឹកខ្នាតធំមួយ ឆ្នេរខ្សាច់ឯកជន សួនកុមារ តំបន់ពិចនិច និងផ្លូវរត់ហាត់ប្រាណទៀតផង ដែលរំលេចឡើងដូចជាគ្រាប់ពេជ្រមួយនៅកណ្តាលទីក្រុង ។
លោកស្រី បន្ដទៀតថា គម្រោងទាំងមូល មានអគារខុនដូធំៗចំនួនប្រាំមួយ ឬស្មើនឹងជា១៤០០បន្ទប់ សម្រាប់ការរស់នៅម្នាក់ឯង ជាលក្ខណៈបុគ្គល ឬក្រុមគ្រួសារ ។ ប៉ុន្តែ គម្រោងខុនដូថ្មីនេះ ផ្តល់ជូនលើសពីទីកន្លែងរស់នៅប្រណិតឆើតឆាយទៅទៀត ហើយបន្ទប់តាំងបង្ហាញនឹងផ្តល់ឱ្យអតិថិជន នូវឱកាសស្វែងយល់អំពីសេវាផ្សេងទៀតរបស់ អ័រគីដេ ឌឹ រ៉ូយ៉ាល់ ដែលរួមមាន ផ្សារទំនើបលំដាប់ថ្នាក់ពិភពលោក រោងកុនខ្នាតធំ កន្លែងលេងប៉ូលីង និងក្លឹបហាត់ប្រាណយ៉ាងទំនើបទៀតផង ។
លោកស្រី បន្ថែមទៀតថា កាន់តែអស្ចារ្យនោះក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ នឹងផ្តល់ជូនជម្រើសហិរញ្ញវត្ថុល្អៗ ដូចជា មិនត្រូវការដាក់ប្រាក់តម្កល់ ការប្រាក់សូន្យភាគរយ និងជម្រើសបង់រំលោះប្រចាំខែទាប ត្រឹម៦៩៩ដុល្លារ ព្រមទាំងធានាទិញត្រឡប់មកវិញក្នុងតម្លៃទឹកប្រាក់ ១១០% ក្រោយបញ្ចប់គម្រោង ប្រសិនបើអតិថិជនមានបំណងលក់ចេញវិញ។
លោកស្រីបន្ថែមថា «អ្វីដែលពិសេសនោះ ក្រុមហ៊ុនយើខ្ញុំ នឹងធានាទិញគេហដ្ឋានត្រឡប់មកវិញ ដែលជាការឆ្លុះបញ្ចាំនូវការប្តេជ្ញាចិត្តខ្ពស់បំផុតចំពោះអតិថិជនរបស់យើង គឺយើងទុកចិត្តថាគម្រោងខុនដូរបស់យើងនឹងមានតម្លៃកើនឡើង ចាប់ពីថ្ងៃដំបូងតែម្តង។ ហេតុនេះហើយ ទើបយើងហ៊ានធានាទិញត្រឡប់មកវិញក្នុងតម្លៃ ១១០% ពីអតិថិជន ក្នុងករណីអតិថិជនបានទិញផ្តាច់នូវអចលនទ្រព្យរបស់គាត់»៕