(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលខេត្ត និងលោកស្រី រួមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្រុងពលី សុំសុខសួស្ដីជ័យមង្គល ដល់ក្រុមការងាររៀបចំ ការប្រណាំងទូកឲ្យប្រព្រឹត្តទៅ នៅពេលខាមុខ បានដោយរលូនស្ថិតនៅមាត់ទន្លេក្រុងព្រៃវែង។​

សូមជម្រាបថា ពិធីនេះ បានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងដើម្បីជាលំអាន សម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

សូមបញ្ជាក់ថា កម្មវិធីប្រណាំងទូក-ង ប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនៅថ្ងៃថ្ងៃបិទ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកនេះមានទូក-ង ចូលរួមប្រណាំងមកពី៦ស្រុករួមមាន៖

*ទី១៖ ស្រុកពោធិ៍រៀង ទូកខ្លីចំនួន២៨ ទូកវែងចំនួន៨
*ទី២៖ ស្រុកពាមរក៍ទូកខ្លីចំនួន៤ ទូកវែងចំនួន៣
*ទី៣៖ ស្រុកពារាំងទូខ្លី២ ទូកវែងចំនួន៥
*ទី៤៖ ក្រុងព្រៃវែងទូកខ្លីចំនួន៨
*ទី៥៖ ស្រុកស៊ីធរកណ្តាលទូកខ្លីចំនួន៣ ទូកវែងចំនួន១
*ទី៦៖ ស្រុកពាមជរទូកខ្លីចំនួន២ ទូកវែងចំនួន១។ ទូកចូលរួមប្រណាំងខ្លីសរុបចំនួន៤៧ វែងចំនួន១៨ សរុបរួមចំនួន៦៥ទូក៕