(ភ្នំពេញ)៖ អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា ដែលជាតារាសម្តែងភាពយន្តមានឈ្មោះបោះ​សំឡេង បានបើកសម្ពោធ​ហាងលក់គ្រឿងអល័ង្ការ សាខាទី២របស់ខ្លូនជាផ្លូវការ នៅផ្សារទំនើប TK avenue ទួលគោក ​បន្ទាប់ទទួលបានការគាំទ្រពីអតិថិជន ដោយហាងនេះមានគ្រឿងអល័ង្ការថ្មីៗច្រើនម៉ូតយ៉ាងសម្បូរបែប។

​ពិធីបើកសម្ពោធ ហាង អល័ង្ការ តូតា បានប្រព្រឹត្តិទៅ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប TK avenue ទួលគោក ដោយមានការចូលរួមយ៉ាងអធិកអធម​ពី ​សិល្បករល្បីៗ កំពូលអ្នកលក់អនឡាញយ៉ាងច្រើន​ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ​ប្រកបដោយបរិយាកាសសប្បាយរីករាយ ព្រមទាំងមាន​ការបង្ហាញម៉ូត ពីសំណាក់តារាខ្មែរ​ និងបរទេសផងដែរ។

ម្ចាស់ហាងរូបស្អាត ​អ្នកនាង ម៉ាក សែនសូនីតា បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង ដែលបានបើកសម្ពោធជាផ្លូវការនូវហាងគ្រឿងអល័ង្ការ ដែលមានយីហោ អល័ង្ការ តូតា (ALANGKA TOTA) ។ ជាស្ត្រីម្នាក់ ក៏ដូចជាស្ត្រីទូទាំងពិភពលោក អ្នកនាង​ឯកភាពថា អល័ង្ការធ្វើឱ្យជីវិត​កាន់តែស៊ីវីល័យ និងភាពជឿជាក់ ដូចនេះហើយទើប ALANGKA TOTA បានសម្រិតសម្រាំងម៉ូតស្អាតៗ ម៉ូតទាន់ឆ្នាំ ទាន់សម័យកាល ពីគ្រប់ជាងទងដែលមានស្នាដៃល្អបំផុត និងគ្រឿងអល័ង្ការទាន់សម័យពីបរទេស មកបំពាក់លើដងខ្លួនដ៏សែនស្អាតរបស់លោកអ្នក។ ​

ស្វាមី អ្នកនាងតូតា គឺលោក ប៉ុល វិបូ លើកឡើងថា ​បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មមួយចំនួន ប៉ុន្តែការលក់គ្រឿងអល័ង្ការ​ នៅហាងអល័ង្ការ​តូតា គឺ​នៅតែមានដំណើរល្អ ​​ដោយសារមានគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ទាំងនៅមកហាងផ្ទាល់ និងបញ្ជាទិញតាមអនឡាញ។ ការគាំទ្រនេះ ដោយហាងអល័ង្ការ​នេះ បានផ្តោតជាចម្បងទៅគុណភាព សេវាកម្មល្អ និងការច្នៃម៉ូត ពីជាងជំនាញៗ​​៕