(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស បានសម្រេចយកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ សម្រាប់ថ្ងៃប្រឡងជ្រើសរើស ក្របខណ្ឌមន្ត្រីនគរបាលចំណុះ អោយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយយកវិទ្យាល័យជា សុីម សន្ធរម៉ុក ធ្វើជាមណ្ឌលប្រឡង។
យោងតាមសេចក្ដីជូនដំណឹង របស់អនុគណៈកម្មការរៀបចំ ការប្រឡងប្រជែងជ្រើសរើស ដែលចេញកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើស បេក្ខជនអោយចូលបំរើការងារ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០១៦ បានអោយដឹងថា អភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការរៀបចំការ ប្រឡងប្រជែងជ្រើសរើស សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យសុំចូលរួម ប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារ ក្នុងក្របខណ្ ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយបានជ្រាបថា សម័យប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៧ព្រឹក។
បេក្ខជនទាំងពីរភេទអាចទៅមើលឈ្មោះ លេខបន្ទប់ លេខតុ នៅមណ្ឌលប្រឡងវិទ្យាល័យជាសុីម សន្ធរម៉ុក នៅថ្ងៃសៅរ៏ ទី៨ ខែតុលា ឆ្នាំ២០១៦។ សូមបញ្ជាក់ថាក្រសួងមហាផ្ទៃ បានសម្រេចអោយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញប្រឡងជ្រើសរើសបេក្ខជនទាំងពីរភេទចូលបំរើការងារ ក្នុងក្របខណ្ឌនគរបាលជាតិចំណុះ អោយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញចំនួន ៦៣៥នាក់ សំរាប់ឆ្នាំ ២០១៦នេះ។ក្នុងនោះយោងតាមរបាយ ការណ៏របស់គណៈកម្មការ ទទួលចុះឈ្មោះបេក្ខជនគិតចាប់តាំងពីថ្ងៃបើក ទទួលពាក្យរហូតដល់ថ្ងៃបិទគឺមានបេក្ខជន និងបេក្ខនារីចំនួន ១៨២២នាក់ បានមកដាក់ពាក្យប្រឡងចូលក្របខណ្ឌ៕