(កំពង់ធំ)៖ លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានដោយផ្តើមចេញពីយើងទាំងអស់គ្នា។

លោក តុប កក្តដា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ថា ស្របពេលដែលខេត្តកំពង់ធំ ជិតប្រារព្ធពិធីប្រណាំងទូក នាថ្ងៃទី១៦-១៧ ខែតុលា ខាងមុខនេះ។

លោកបានបញ្ជាក់ថា ដោយផ្អែកតាមលិខត ១៦១/២៤សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈ ការប្រណាំងទូកនៅខេត្តកំពងធំ របស់រដ្ឋបាលខេត្ត ក្នុងនេះមន្ទីរបរិស្ថានខេត្តបានចូលរួមទទួលភារកិច្ចនៅក្នុង អនុគណៈកម្មការ សនុគណៈកម្មការសុខភាព អនាម័យ និងបរិស្ថានរួមមាន៖

១៖ ចាត់ចែងរៀបចំសម្អាតបរិស្ថាននៅតាមបរិវេណប្រារព្ធពិធីទាំងមូល ទាំងមុនពេល អំឡុងពេល និង ក្រោយពេលរៀបចំពិធីអោយមានអនាម័យ និងបរិស្ថានល្អ។

២៖ សហការជាមួយរដ្ឋបាលក្រុងស្ទឹងសែនរៀបចំដាក់ធុងសម្រាប់បណ្តោះអាសន្ននៅតាមទីតាំង សងខាងដងស្ទឹងសែន កន្លែងប្រារព្ធពិធី។

៣៖ ចែកស្ទោងខ្មៅ និងស្បោងបេ ដល់គណៈកម្មការគ្រប់គ្រងទូក ដែលមកចូលរួមប្រណាំង សម្រាប់វេចខ្ទប់សំណល់ សម្រាមផ្សេងៗ ទុកដាក់អោយបានត្រឹមត្រូវ និងមានអនាម័យល្អ នៅតាមទីតាំងស្នាក់នៅបណ្តោះអាសន្ន។

៤៖ សហការជាមួយរដ្ឋបាលក្រុងស្ទឹងសែន និងក្រុមហ៊ុនប្រមូលសម្រាមជំរុញនិងដឹកជញ្ជូនសម្រាមឱ្យ បានទាន់ពេលវេលា។

៥៖ ដាក់ស្លាកបំព្រួញបង្ហាញទីតាំងបង្គន់អនាម័យ និងទីតាំងទុកដាក់សំណល់សម្រាបបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ លោក តុប កក្តដា សូមអំពាវនាវដល់បងប្អូនកីឡាករទូកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមទស្សនាពិធីប្រណាំងទូក សូមមេត្តាចូលរួមវិចខ្ចប់ទុកដាក់សំណល់សម្រាបឱ្យបានត្រឹមត្រូវ និងយកទៅដាក់ក្នុងធុងសម្រាម នៅតាមទីតាំងដែលបានកំណត់ដោយបរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា៕