(ភ្នំពេញ)៖ ដើម្បីធានានូវគណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការប្រអប់បណ្ដឹងអនាមិកដែលសាធារណជនអាចដាក់ពាក្យបណ្ដឹង អនាមិក តាមរយៈគេហទំព័រ https://feedback.mlvt.gov.kh ឬអាចភ្ជាប់តាមរយៈការស្កេន QR Code ខាងក្រោម។
ក្នុងន័យនេះ ដើម្បីបង្ការការឆបោក ឬការមិនទទួលខុសត្រូវរបស់បុគ្គលណាមួយ ជាថ្មីម្តងទៀត ក្រសួង សូមជូនដំណឹង និងលើកទឹកចិត្តដល់សាធារណជន កម្មករនិយោជិត និងនិយោជក សូមប្រើប្រាស់នូវប្រអប់បណ្ដឹង អនាមិកនេះ ដើម្បីទទួលបានការឆ្លើយតបពីក្រសួងនូវរាល់មតិ ឬសំណើនានា ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់ ឬ ភាពមិនពេញចិត្ត ឬភាពមន្ទិលសង្ស័យ ឬចង់ប្តឹងបុគ្គលណាមួយ ដោយពុំមានតម្រូវឱ្យបង្ហាញអត្តសញ្ញាណរបស់ ម្ចាស់បណ្ដឹងនោះឡើយ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖