(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលកំពុងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សរុបប្រមាណ ៥២០នាក់ នៅ CADT ។

ក្នុងឱកាសនោះ ក្រៅពីការសំណេះសំណាលសួរសុខទុក្ខនិស្សិត លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីឱកាសអាហារូបកណ៍ចំនួន៦០ កន្លែង សម្រាប់កម្មវិធីសិក្សាជប៉ុននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលក្នុងនោះអាហារូបកណ៍ចំនួន៣០ កន្លែងសម្រាប់និស្សិត CADT និង៣០ កន្លែងទៀត សម្រាប់និស្សិត AUPP។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា និស្សិតនិងមានឱកាសទៅធ្វើការនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យា បន្ទាប់ពីបញ្ចប់វគ្គសិក្សា លើសពីនេះទៅទៀតសម្រាប់និស្សិតដែលប្រឡងមិនជាប់ ក៏មានឱកាសទទួលបានការងារក្នុងវិស័យបច្ចេកវិទ្យា នៅប្រទេសកម្ពុជាផងដែរ ដែលណែនាំដោយសមាគមជប៉ុន-កម្ពុជា និងក្រុមហ៊ុន Next Make៕