(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ឃាត់ខ្លួនជនសង្ស័យ៥៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៩ករណី ឃាត់ខ្លួន១៨នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់៨នាក់។
* ⁠ករណីចាត់ចែងសម្រួល១ករណី ឃាត់១នាក់។
* ⁠ករណីប្រេីប្រាស់៤ករណី​ ឃាត់២៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨២៦២ករណី ឃាត់ខ្លួន២០៧១១នាក់ (ស្រី១៦០៩នាក់)៕