(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។
ជំនួបនេះធ្វើឡើងដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរជនជាតិចិន មកប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញឱ្យកាន់តែទូលំទូលាយ និងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍នៅក្រោយវិបត្តិជំងឺកូវីដ-១៩៕