(តាកែវ)៖ ដោយសារតែស្ថានភាពទឹកជំនន់ហូរខ្លាំង បានបណ្ដាលឲ្យច្រោះដាច់ផ្លូវនៅក្បាលស្ពានមួយកន្លែង ស្ថិតក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។

ក្រោយទទួលបានព័ត៌មាននេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ដ្រីជំនាញចុះពិនិត្យស្ថានភាពភ្លាមៗ ដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់តំបន់នេះ ពោលឆ្ពោះទៅកាន់ទីរួមស្រុកបូរីជលសារ ត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។

លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានឲ្យដឹងថា ស្ពាននេះជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយបន្ទាប់ពីមានបញ្ហានេះកើតឡើង មន្ទីរបានរាយការណ៍ទៅក្រសួងរួចរាល់ ហើយនៅរសៀលនេះរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នឹងចុះមកពិនឹត្យមើលដោយផ្ទាល់៕