(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យ​គណៈប្រតិភូសាធារណរដ្ឋកូរ៉េ រួមមានលោក Yoon Young-joong ប្រធាន​ Rotary Club​ និង លោក Lee Daehee ព្រមទាំងសហការី​ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេកទេស​ ក្រសួងការពារជាតិ​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក​ Yoon Young-joong ប្រធាន​ Rotary Club និងសហការី​ ដែលដឹកនាំដោយ លោក ចៅ​ ភិរិទ្ធ នាពេលនេះ​ ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងនូវការអរគុណចំពោះវត្តមាន Rotary Club​ ដែលបានខិតខំបង្កេីតនូវជំនួយមនុស្សធម៌នានា​កន្លងមក ដូចជាការសាងសង់អាគារមណ្ឌលសុខភាព ឃុំឈេីទាល​។ បច្ចុប្បន្នកំពុងដំណេីរការសាងសង់អាគារមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ​បន្ថែមទៀត ​សម្រាប់បម្រេីឲ្យវិស័យសុខមាលភាពបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ និងគណៈប្រតិភូសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈ​ DK​ Maternal​ & Child​ Health Center​ ផងដែរ៕