(ភ្នំពេញ)៖ ដំណើរការ​សំណេរ សម្រាប់រសៀលថ្ងៃទី២ ដែលជាថ្ងៃចុងបញ្ចប់ នៃការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (​បាក់ឌុប) បានចាប់ផ្ដើមហើយ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

ការ​បើ​កហឹបវិញ្ញាសាសម្រាប់​ការ​ប្រឡង បានប្រព្រឹត្ត​ទៅ​ដោយមានការ​អញ្ជើញ​ចូលរួម​ពី​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស ជំនួយការអប្បមាទ ប្រធាន-អនុប្រធាន​នៅ​តាម​មណ្ឌល ដើម្បី​ធានា​បាន​ថា ហឹប​វិញ្ញាសានេះ​ពិតជា​ត្រូវ​បាន​រក្សា​ទុកដោយ​មានសុវត្ថិភាព។

ចំពោះ​ដំណើរការ​សំណេរ​នា​រសៀល​នេះ ​មាន​មួយ​មុខវិជ្ជា​គឺ៖ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ (គណិតវិទ្យា ពី​ម៉ោង ១៤៖០០ ដល់១៦៖៣០) សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម( អក្សរសាស្ត្រ​ខ្មែរ ពី​ម៉ោង ១៤៖០០ ដល់ម៉ោង ១៦៖៣០)៕