(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយលោក Laurent Kuenzle នាយកប្រតិបត្តិក្រុមហ៊ុន ASIAN TRAILS និងសហការី ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់ក្រុមហ៊ុន ASIAN TRAILS ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកប្រទេសកម្ពុជាឱ្យមានសន្ទុះឡើងវិញ និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩។
ជំនួបនេះធ្វើឡើងនារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅសាលសវនការ ទីស្តីការក្រសួងទេសចរណ៍៕