(ភ្នំពេញ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យលើលទ្ធផលការងារសម្រេចបានក្នុងខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ព្រមទាំងទិសដៅការងារបន្តសម្រាប់ខែតុលា និងត្រីមាសទី៤ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកទេស ដោយមានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង មន្ត្រីនៃអគ្គនាយដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងរៀបចំទិសដៅអនុវត្ត​ការងារ​បន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ សំដៅធ្វើយ៉ាងណាឱ្យការងារកំពុងអនុវត្ត និងត្រៀមអនុវត្តកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត៕