(វៀងចន្ទន៍, ឡាវ)៖ នៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាននាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឆ្លៀតជួបប្រាស្រ័យទាក់ទង និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំអាស៊ាន ប្រកបដោយភាពស្និទ្ធស្នាល។
មេដឹកនាំដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានជួបប្រាស្រ័យទាក់ទងនោះ មានដូចជាលោក ថងលូន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងភរិយា, នាយករដ្ឋមន្ត្រីសិង្ហបុរី, នាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងព្រះមហាក្សត្រព្រុយណេជាដើម៕