(ភ្នំពេញ)៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នឹងបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ជំនាញតុលាការ ជំនាន់ទី១ ឆ្នាំសិក្សា ២០២៤-២០២៦ នេះតទៅ។ ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ជំនាញតុលាការនេះ នឹងរៀបចំដោយសាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ជំនាញតុលាការ មានរយៈពេល២ឆ្នាំ។ ក្នុងអំឡុងពេល ២ឆ្នាំនេះ និស្សិតនឹងទទួលបាននូវការសិក្សាផ្នែកទ្រឹស្តី ដែលបង្រៀនដោយសាស្ត្រាចារ្យជនជាតិបារាំង និងខ្មែរ ព្រមទាំងទទួលបានការអនុវត្តជាក់ស្តែង តាមរយៈការចុះកម្មសិក្សានៅតាមសាលាជម្រះក្តី ការិយាល័យមេធាវី មន្ទីរសារការី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
បេក្ខជនដែលបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រចំនួន ២គឺ៖
១៖ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ដែលចេញដោយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
២៖ សញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង។
- កាលបរិច្ឆេទធ្វើតេស្ត៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
- កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ៖ ០៧៨ ៣៣៦ ០០០ ឬ ០៨៩ ២២៦ ៥៥៦៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖