(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ ជាថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤។

អ្វីដែលជាការចាប់អារម្មណ៍នោះ នៅមុនពេលចូលមណ្ឌលប្រឡង មានពុទ្ធបរិស័ទបានរៀបចំចង្ហាន់ពេលព្រឹក ប្រគេនបេក្ខជន​ព្រះសង្ឃនៅមណ្ឌល​សាលាបឋមសិក្សាបាក់ទូក។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។

នៅព្រឹកនេះ បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានី-ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច នៃដំណើរការសំណេរ។

សម្រាប់ព្រឹកថ្ងៃទី២នេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ), គណិតវិទ្យា និងសីលធម៌ ពលរដ្ឋ (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)៕