(ភ្នំពេញ)៖ នាយទាហាន នាយទាហានរង និងពលទាហាននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម មានសេចក្តីសោកស្ដាយ ក្រៀមក្រំជាទីបំផុត សូមគោរពជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំនាយទាហានទាំងអស់មេត្តាជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, អនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានទទួលមរណភាព នៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។

សព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីពុទ្ធសាសនា នៅគេហដ្ឋានលេខ២៣ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ នាយទាហានទាំងអស់ មេត្តាអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕