(ភ្នំពែញ)៖ លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានប្រកាសថា គ្រប់សិស្សទី១២ ប្រឡងបាក់ឌុបឆ្នាំ២០២៤ ទទួលបាននិទ្ទេស A ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នឹងទទួលបានថវិកាឧបត្ថម្ភ ចំនួន ២លានរៀល។

ការឧបត្ថម្ភថវិកានេះ គឺជាការលើកទឹកចិត្តដល់ប្អូនៗ សិស្សថ្នាក់ទី១២ ទាំងអស់ខិតខំប្រឡងឱ្យបាននិទ្ទេស A មានចំនួនច្រើន។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់០៩ ខែតុលា ឆ្នាំ២០២៤ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់៕