(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យសាន់រ៉ាយភ្នំពេញ នាវេលាម៉ោង០៦នាទីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។

សពនឹងត្រូវរៀបចំធ្វើបុណ្យតាមពិធីសាសនានៅផ្ទះលេខ២៣ ផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕