(ភ្នំពេញ)៖ ថ្ងៃអង្គារ ០៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធាន ក្រុមហ៊ុន ខេមបូឌាន អេសអឹមអ៉ី ត្រេឌីង ម.ក បានដឹកនាំគណៈប្រតិភូសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធាន អញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សា ស្ដីអំពីនីតិវិធីនាំចេញផលិតផលកម្ពុជាឆ្លងកាត់ប្រទេសថៃ ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ដោយមានសមាសភាពចូលរួមដូចជា៖ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងសម្ព័នសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕