(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពស្តីពី «សន្តិសុខសាយប័រ និងការការពារទិន្នន័យ»

សិក្ខាលាលានេះ សហការរៀបចំ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាគម និងក្រុមហ៊ុននានាជាច្រើន​ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕