(សៀមរាប)៖ យុវជន ធា សៀវវ៉ុង បានជួបគ្រោះថ្នាក់ចរាចរមុនថ្ងៃប្រឡងបាក់ឌុបឈានចូលមក​ដល់​បណ្តាល​ឱ្យបាក់ជើង។ ប្រឡងបាក់ឌុបគឺសំខាន់ណាស់សម្រាប់ជីវិតសិក្សាចំណេះដឹងទូទៅរយៈពេល១២ឆ្នាំ បើទោះបីត្រូវបានរងរបួសបាក់ជើង ក៏យុវជន ធា សៀវវ៉ុង មិនបោះបង់ការប្រឡងនោះឡើយ។

យុវជន ធា សៀវវ៉ុង ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនវត្តស្វាយជើង ក្នុងខេត្តសៀមរាប មានលេខបន្ទប់១១ លេខតុ២៥១។ ដោយសាររូបគេមានរបួស ត្រូវបានប្រធានមណ្ឌល​ ប្រធានអប្បមាទប្រចាំមណ្ឌលរៀបចំបន្ទប់ប្រឡងដាច់ដោយឡែកពីគេ នៅជាន់ផ្ទាល់ដី​ ដោយមានអនុរក្សប្រចាំការនៅបន្ទប់ប្រឡង៕