(ភ្នំពេញ)៖ ជីវិតពិតរុំស្រោបដោយបញ្ហា ដែលទាមទារឱ្យជម្នះគ្រប់ពេលវេលា។ យុវជន អាង សុវណ្ណារ៉ា ពេលកំពុងធ្វើដំណើរមកកាន់មណ្ឌលប្រឡង បានជួបគ្រោះថ្នាក់ចរាចរ ប៉ុន្តែរូបគេមិនបង់ការប្រឡងនោះឡើយ ហើយបន្តជិះរថយន្តសង្គ្រោះមកកាន់មណ្ឌលប្រឡង។
យោងតាមទំព័រហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា បេក្ខជន អាង សុវណ្ណារ៉ា ប្រឡងនៅមណ្ឌលអនុវិទ្យាល័យជុំក្រៀល ខេត្តកំពត មានលេខ៤៦៤ បន្ទប់លេខ១៩។ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍បេក្ខជនរូបនេះ បានមកដល់មណ្ឌលប្រឡងម៉ោង ៧៖៤០នាទី ពោលការប្រឡងដំណើរការទៅ១០នាទីទៅហើយ ទោះបីយ៉ាងណារូបគេទទួលបានការអនុញ្ញាតឱ្យចូលរួមប្រឡង។
បន្ទាប់ពីប្រឡងមុខវិជ្ជាទី១ គឺមុខវិជ្ជា ផែនដីវិទ្យា និងបរិស្ថាន បេក្ខជនរូបនេះ ត្រូវបានជួយពិនិត្យបន្ថែម និងលាងរបួសដោយគ្រូពេទ្យប្រចាំមណ្ឌល៕