(ឧត្តរមានជ័យ)៖ លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានចូលរួមកាត់វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ។

សម្រាប់មណលវិទ្យាល័យតេជោសែនសំរោងមាន២៤បន្ទប់ បេក្ខជនមានចំនួន៨៥០នាក់ ស្រីចំនួន៤៦១នាក់ (វិទ្យាសាស្ត្រសង្គម) មណ្ឌលវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ (ខាងលិច) មាន២៤បន្ទប់ បេក្ខជនមានចំនួន៥៩៤នាក់ ស្រី២៨២នាក់ (វិទ្យាសាស្ត្រសង្គម) និងមណ្ឌលវិទ្យាល័យ ហ៊ុនសែនឧត្តរមានជ័យ (ខាងត្បូង) មាន១៣បន្ទប់ បេក្ខជនមានចំនួន៣០៦នាក់ ស្រី១៧០ (វិទ្យាសាស្ត្រ)៕