(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន ចំនួន ៣រូប។

ក្នុងប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា៖

* ១៖ ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋាន កងទ័ពជើងគោក
* ២៖ ឧត្តមសេនីយ៍ទោ រឿន សិរី នាយទាហាន ខុទ្ទកាល័យ បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជានាយការិយាល័យទី៣ បញ្ជាការដ្ឋាន កងទ័ពជើងគោក
* ៣៖ ឧត្តមសេនីយ៍ត្រី លឹម ហួត នាយរងការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជា នាយស្តីទី ការិយាល័យទី២ បញ្ជាការដ្ឋាន កងទ័ពជើងគោក៕

ខាងក្រោមនេះជាប្រកាស៖